សាលារៀន ញូវវីសិន New Vision School

កម្ម​វិធី​សិក្សា

ថ្នាក់​មត្តេយ្យ

អាយុៈ ៣ - ៥ឆ្នាំ

ថ្នាក់​មត្តេយ្យ​កម្រិត​ទាប៖ មាន​បំណង​ណែនាំ​កុមារ​​ឲ្យ​ស្គាល់​ថ្នាក់​រៀន គឺ​ផ្តោត​លើ​សកម្ម​ភាព​ប្រចាំ​ថ្ងៃ​ធម្មតា បង្រៀន​ពាក្យសាមញ្ញៗ និង របៀប​ផ្លាស់​ប្តូរ​ធ្វើ​សកម្មភាពដោយ​ប្រើ​ញាណ​ទាំងប្រាំ ហើយនិង ​ធ្វើ​យ៉ាង​ណា​ ឲ្យ​កុមារ​ម្នាក់ៗ​ ចូលចិត្ត​ស្និតស្នាល​ជា​មួយ​សាលា​​រៀន។​

ថ្នាក់​មត្តេយ្យ​កម្រិត​មធ្យម​៖ ជា​ដំណើរ​ការណ៍​ក្នុង​ការ​អភិវឌ្ឍ​ដំបូង​របស់​កុមារ ​ គឺ​ជម្រុញ​ឲ្យ​មាន​ការ​សរសេរ ជាមួយ​ពាក្យថ្មីៗ និង ចំនួន​លេខ។ ស្រដៀង​គ្នា​នឹង​ថ្នាក់​មត្តេយ្យ​កម្រិត​ទាបដែរ របៀប​ផ្លាស់​ប្តូរ​ធ្វើ​សកម្មភាពដោយ​ប្រើ​ញាណ​ទាំងប្រាំ មាន​សារៈ​សំខាន់។

ថ្នាក់​មត្តេយ្យ​កម្រិត​ទាប៖ មាន​បំណង​ណែនាំ​កុមារា​កុមារី​ឲ្យ​ស្គាល់​ថ្នាក់​រៀន គឺ​ផ្តោត​លើ​សកម្ម​ភាព​ប្រចាំ​ថ្ងៃ​ធម្មតា បង្រៀន​ពាក្យសាមញ្ញៗ និង របៀប​ផ្លាស់​ប្តូរ​ធ្វើ​សកម្មភាពដោយ​ប្រើ​ញាណ​ទាំងប្រាំ ហើយនិង ​ធ្វើ​យ៉ាង​ណា​ ឲ្យ​កុមារ​ម្នាក់ៗ​ ចូលចិត្ត​ស្និតស្នាល​ជា​មួយ​សាលា​​រៀន។​

ថ្នាក់​មត្តេយ្យ​កម្រិត​ខ្ពស់​៖ មាន​សារៈ​សំខាន់ណាស់ សម្រាប់​កុមារតូច ពួក​គេ​ មាន​ការ​អភិវឌ្ឍ​​លឿន និង ត្រៀម​​ចូល​ថ្នាក់​​បឋម។

​ថ្នាក់​​បឋម​សិក្សា

ថ្នាក់ៈ ទី១ - ទី៤

សិស្សា​នុសិស្ស រៀន​ភាសាខ្មែរ និង របៀប​ត្រិះរិះ​គិត ផ្សា​ភ្ជាប់​ជាមួយ​អត្ថបទ និង រៀន​សូត្រ​ជាមួយ​គ្រូ​ដែល​ទទួល​ការ​ហ្វឹក​ហ្វឺន។​

សិស្ស​ម្នាក់ៗ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់ដូច​គ្នា និង យើង​ជឿជាក់​ថា ទិដ្ឋភាពនៃ​ការ​អប់​រំរបស់​ពួក​គេ មាន​សារៈ​សំខាន់​ ស្មើ​ៗ​គ្នា។

សិស្ស​ម្នាក់ៗ​ មាន​ការ​ចូលរួម និង មាន​ទំនុក​ចិត្ត ក្នុង​បរិយាកាស​ប្រកប​ដោយ​ការ​ប្រាស្រ័យ​ទាក់ទង​ស្និត​ស្នាល និង ប្រកប​ដោយ​ច្នៃ​ប្រឌិត។

​ថ្នាក់​​ពិសេស


​ភាសា​អង់គ្លេស

ចន្ទ-សុក្រ ៥.៣០-៦.៣០ ល្ងាច

រៀន​ភាសា​អង់គ្លេស មាន​សារៈ​សំខាន់ និង មនុស្ស​លើ​ពិភព​លោក សម្រេច​ចិត្ត​រៀន​ភាសា​នេះ ជា​ភាសា​ទីពីរ។ ប្រទេស​ជាច្រើន បញ្ចូល​ភាសា​អង់គ្លេស ភាសា​ទី​ពីរ​ក្នុងមុខ​វិជ្ជា​សិក្សា និង កុមារ​ចាប់ផ្តើម​រៀន​ភាសា​អង់គ្លេស​តាំង​ពី​អាយុ​ក្មេង...


​តន្ត្រី

ចន្ទ-សុក្រ ៦.០០-៧.០០ ល្ងាច
សៅរ៍ ៧.០០-៨.០០ ព្រឹក
សៅរ៍ ៨.០០-៩.០០ ព្រឹក

តើអ្នក​អាច​ស្រមៃ​មើល បើ​ជីវិត​គ្មាន​តន្ត្រី? វា​ពិត​ជា​ពិបាក ដោយសារ​តន្ត្រី ជា​សរសៃពួរក្នុង​ជីវិត​យើងដែល​ជា​មនុស្ស​ជាតិ។ កំឡុងពេល គ្រប់គ្នារីករាយក្នុង​ការ​ស្តាប់​តន្ត្រី មិនមាន​មនុស្ស​ជាច្រើន​ទេ​ដែលត្រូវ​បាន​ហៅថា "តន្ត្រីករ" ជា​អ្នក​ដែល​មាន​សមត្ថភាព​លេង​ឧបករណ៍​តន្ត្រី។