សាលារៀន ញូវវីសិន New Vision School

សាលារៀន ញូវវីសិន (ស.ញ.វ)

ប្រវត្តិ

ស.ញ.វ ជា​សាលា​រៀន​មិន​ស្វែង​រក​ប្រាក់​ចំណេញ និង ជា​សាលា​រៀន​ឯកជន ទំនើប គ្រប់គ្រង​ដោយ​ជនជាតិ​ខ្មែរ សម្រាប់​កុមារា​កុមារី​ខ្មែរ។ សាលា​រៀន មាន​ទីតាំង​ស្ថិត​នៅ​សហគមន៍​ឬស្សីកែវ ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។ ស.ញ.វ ចាប់ដំណើរ​ការ​នៅខែ​តុលា ឆ្នាំ​២០១៨ ដែលមាន​សិស្សា​នុសិស្ស​ចាប់​ពីថ្នាក់មត្តេយ្យ ដល់ ថ្នាក់​ទី៣ ក្នុងចេតនា​ពង្រីក​ដល់​ថ្នាក់ទី៦។

និមិត្ត

ស.ញ.វ ជា​ដៃគូ​របស់​ក្រុម​គ្រួសារ​ ស្វះស្វែង​ឲ្យ​ក្លាយ​ជាសាលា​រៀន​តែ​មួយ​គត់ ក្នុង​ការ​ផ្តល់ការ​អប់រំ​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់ និង​តម្លៃ​សមរម្យ។

បេសសកម្ម

ធ្វើ​ព័ន្ធ​កិច្ច​ជាមួយ​ក្រុម​គ្រួសារ​​សហគមន៍​ដែលមាន​ចំណូល​តិច ក្នុង​ការផ្តល់ឲ្យកុមារ នូវការ​អប់រំ​ដែល​មាន​បរិយាកាស​ល្អ ស្របតាមស្ដង់ដាជាតិ និង​អន្តរជាតិ គឺ​របៀប​រៀន​សកម្ម បរិយាកាសគាំទ្រនិងសុវត្ថិភាព ខណៈ​ពេល​ជម្រុញ​ឲ្យ​មាន​​ការ​យក​ចិត្ត​ទុក​​ដាក់​រៀនសូត្រ និង​ប្រកប​ដោយ​ការ​ច្នៃ​ប្រឌិត ហើយ​និង​បរិយាកាស​ការងារ ផ្តោតលើការអភិវឌ្ឍផ្នែកសង្គម ផ្លូវចិត្ត រាងកាយ និង បញ្ញាស្មារតីរបស់កុមារម្នាក់ៗ។